ឯកឧត្តម លី សារី អញ្ជើញជូនដំណើរប្រជាពលរដ្ឋ ដែលត្រូវទៅប្រទេសអារ៉ាប់សាអូឌីតដើម្បីចូលរួមធម្មយាត្រា(ធ្វេីហាជី)

រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥
ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋ ដែលត្រូវចេញទៅប្រទេសអារ៉ាប់សាអូឌីតដើម្បីចូលរួមធម្មយាត្រា (ធ្វេីហាជី) សរុបចំនួន១៨០ នាក់ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥